រីហ្សឺលីយ៉ឺ ជាអ្នកបួសគ្រិស្ត កិច្ចការដែលគាត់ធ្វើទាំងអស់ សម្រេចដោយការគិតច្រើនជាងការប្រើអាវុធ ។
កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៥៨៥ ជាជនជាតិបារាំង ឪពុកជានាយទាហាន មាតាជាបុត្រីមេធាវី ។ កាលនៅជាកុមារ ជាមនុស្សសម្បុករោគ ហៀបតែនឹងស្លាប់ពីតូចទៅហើយ ដល់ធំឡើង ដំបូងចូលរៀនវិជ្ជាទាហាន ក្រោយមកបានទៅបួសតាមគោលបំណងរបស់ម្ដាយ រហូតដល់បានឋានៈជា អេវេគ ប្រចាំនៅក្រុងលុយសុង ។
រីហ្សឺលីយ៉ឺ (Riche Lieu, 1585-1649) |
អ្នករៀនប្រវត្តិសាស្ត្រតែបានដឹងហើយថា
នៅអឺរ៉ុបនោះ កិច្ចការផែនដី និងសាសនា តែងមានការទាក់ទងគ្នាបំផុត
ជួនកាលខាងសាសនាចក្រ មានអំណាចលើសពីអាណាចក្រក៏មាន ដូចយ៉ាង សម្ដេចប៉ាប
មានអំណាចបង្គាប់ឲ្យប្រទេសមួយទៅធ្វើសង្គ្រាមនឹងប្រទេសមួយទៀតក៏ មាន
ឬគាប់ជួនជាប្រទេសណាមួយត្រូវសម្ដេចប៉ាបកាត់ទោសហើយ
ត្រូវប្រទេសដទៃចោមរោមគ្នាវាយក៏មាន ហេតុនេះ
ទើបក្នុងប្រទេសបារាំងត្រូវមានអ្នកតំណាងរបស់អ្នកបួសចូលក្នុង
រដ្ឋសភាផង ។
រីហ្សឺលីយ៉ឺ ជាអ្នកវាងវៃជាងគេក្នុងបណ្ដាអ្នកបួសទាំងអស់
ទើបត្រូវបានតែងតាំងជាតំណាងនៃសាសនាចក្រក្នុងរដ្ឋសភា ។
បានចូលក្នុងរដ្ឋសភាហើយ គាត់បានសម្ដែងការវាងវៃរបស់គាត់
ធ្វើឲ្យប្រជាជនជ្រះថ្លាកើនឡើងជាលំដាប់ រហូតទាល់តែព្រះមហារាជិនី សព្វ
ព្រះរាជឫទ័យ ទ្រង់ជ្រើសរើសជាអ្នកថ្វាយសីលក្នុងព្រះបរមរាជវាំង
ជាហេតុឲ្យរីហ្សឺរីយ៉ឺ មានការប្រាស្រ័យទាក់ទងនឹងវីរជនជាច្រើន
និងទទួលបានការប្រោសប្រាណព្រះមហារាជនីទ្វេឡើងជាលំដាប់
គ្រាន់តែក្នុងអាយុ៣១ឆ្នាំ បានទទួលតំណែងជារដ្ឋមន្ត្រីមហាផ្ទៃ ។
លុះស្ដេចហង់រីទី៤ ចូលទីវង្គតទៅ ស្ដេចល្វីស៍ទី១៣
ទទួលរាជសម្បត្តិក្នុងព្រះជន្មាយុ៩ព្រះវស្សា ព្រះមហារាជិនី
ទ្រង់កាន់កាប់ការផែនដី ក៏ឃើញតែរីហ្សឺលីយ៉ឺ
ទើបប្រគល់តំណែងជានាយករដ្ឋមន្ត្រី ក្នុងអាយុ៣៨ឆ្នាំ
គាត់រស់នៅក្នុងមុខតំណែង១៩ឆ្នាំ ក៏អស់អាយុក្នុងកាលអាយុ៥៧ឆ្នាំ ។
កិច្ចការជាប្រយោជន៍ដល់ប្រទេសបារាំង រីហ្សឺលីយ៉ឺ
បានស្ថាបនាកងនាវាបារាំងដែលអាចប្រៀបផ្ទឹមបាននឹងកងរាជនាវី
អង់គ្លេសនាសម័យនោះ បានរួបរួមច្បាប់ និងកែប្រែឲ្យល្អឡើង ។ ក្នុងសម័យនោះ
ឈ្មោះ Code
Michau បានរកផែនដីអាណានិគម ឲ្យដល់ប្រទេសបារាំង៥កន្លែង
រួមទាំងប្រទេសកាណាដាផង (ដែលក្រោយមកធ្លាក់ទៅជារបស់ចក្រភពអង់គ្លេស) ។
បានស្ថាបនាវិជ្ជាស្ថានសរ៍កបោន ដែលជាស្ថានសិក្សាដ៏សំខាន់មួយដល់សម័យនេះ ។
បង្កើតឲ្យមានបណ្ណាល័យជាតិ ដែលជាសភាប្រជុំអ្នកប្រាជ្ញ៤០នាក់ សុទ្ធតែជាអ្នកធ្លាប់មានឈ្មោះល្បីមកហើយ
ជាទីនិយមកោតសរសើររបស់ប្រជាជនក្នុងផ្នែកវិជ្ជាណាមួយ
ទើបអាចជ្រើសចូលជាសមាជិកក្នុងសភាពនេះបាន
ហើយក្នុងបណ្ដាសពនៃសមាជិកទាំងនេះ សុទ្ធតែត្រូវបញ្ចុះនា
អាលាហណដ្ឋានអមតជន ទាំងអស់ ។ សភានេះជាសភាសំខាន់បំផុតរបស់ប្រទេសបារាំងរហូតដល់សម័យនេះ
។
ផ្នែកខាងនីតិប្រតិបត្តិ រីហ្សឺលីយ៉ឺ
ជាអ្នកគោរពគោលការណ៍យុត្តិធម៌មធ្យ័តបំផុត ។ ជនណាទោះមានឋានៈជាអ្វីក៏ដោយ
ទោសដល់ដាក់គុក ត្រូវតែដាក់គុក ទោសដល់ប្រហារ ត្រូវតែប្រហារ
ឥតមានយល់មុខជនណាម្នាក់ៗឡើយ ។
ក្នុងវិស័យនយោបាយក៏មានការដាច់ខាតនៅក្នុងខ្លួនទៀត ។
ជនណាជំទាស់ពុំបានជាដាច់ខាត សូម្បីព្រះរាជិនី ដែលពេលក្រោយមក
ជំទាស់នឹងកិច្ចការរបស់គាត់
ក៏ត្រូវយាងស្ដេចឲ្យទៅគង់នៅប្រទេសប៊្រុចសែល ដែរ ។ ហេតុនេះ
ការបៀតបៀនឈ្នានីសពីវរជនជាច្រើនក្នុងសម័យនោះ បើទុកជា រីហ្សឺលីយ៉ឺ
ធ្វើប្រយោជន៍បានពិតៗយ៉ាងណា ក៏គាត់ពុំអាចជៀសផុតបានឡើយ ។
រហូតដល់ពេលមួយ គាត់ដាក់ពាក្យសុំលាលែងពីមុខតំណែង តែស្ដេចល្វីស៍ទី១៣
ឈ្វេងយល់ថា នឹងរកវរជនណាឲ្យល្អក្រៃលែងទៅទៀតពុំបាន
ទ្រង់ក៏ពុំយកព្រះទ័យទុកដាក់ចំពោះពាក្យពិតទូលរបស់អ្នកណាទាំង អស់
ហើយថែមទាំងពុំទ្រង់ឲ្យរីហ្សឺលីយ៉ឺចុះពីតំណែងផង
ទ្រង់ព្រះរាជទានការធានាគាំទ្រគ្រប់បែបយ៉ាងចំពោះរីហ្សឺ លីយ៉ឺ ។
រហូតដល់ទីបំផុត ក្នុងការប្រកួតរវាងសត្រូវរបស់រីហ្សឺលីយ៉ឺ
ព្រះរាជពរដ៏ថ្លៃថ្លានេះ គឺទ្រង់រក្សាពិតឥតប្រែប្រួល
សូម្បីតែព្រះរាជវល្លភៈ ឈ្មោះ សែងមាស់
ដែលព្រះអង្គទ្រង់ប្រោសប្រាណស្មើនឹងព្រះរាជបុត្រហើយនោះ
ក៏ព្រះអង្គយល់ព្រមឲ្យរីហ្សឺលីយ៉ឺ កាត់ទោសប្រហារជីវិតដែរ
ដែលជារឿងភ្លូកភ្លឹកភ្ញាក់ផ្អើលបំផុតនៅពេលនោះ និងក្នុងពង្សាវតារបារាំង
។ អ្នកពង្សាវតារបារាំងបានកាត់ត្រាទុកថា ៖
1.
រីហ្សឺលីយ៉ឺ ហាក់ដូចជាគ្រាន់តែកើតឡើងហើយ ក៏ចេះស្រឡាញ់ប្រទេសជាតិ
និងមហាក្សត្រតែម្ដង ។
2.
រីហ្សឺលីយ៉ឺ បានទទួលគ្រប់គ្រងប្រទេសក្នុងកាលដែលប្រទេសដុនដាបទន់ខ្សោយ
បែកបក្សពួក ។ ដល់មរណភាព លះបង់ចោលប្រទេសនេះ
ក៏កាលមានកម្លាំងមាំទាំ ជាទីកោតក្រែងដល់ប្រទេសជិតខាង
រួបរួមប្រទេសបារាំងបានមូលមិត្រជាធ្លុងមួយ ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង