«Magister – Dixit ពាក្យបុរាណាចារ្យ» នេះជាគ្រឿងអារកាត់ជម្រះការសង្ស័យ និងជំនឿគ្រប់យ៉ាង
ទោះជាសមហេតុផលក្ដី ពុំសមហេតុផលក្ដី
តែកាលណាគ្រូប្រាប់ដោយពោលពាក្យឃ្លាខាងលើនេះ ត្រូវស្ដាប់
ជឿគោរពតាមជាដាច់ខាត និងបំពារដោយគ្រាន់តែនៅតែសង្ស័យ ក៏ពុំបានដែរ ។
វិធីសិក្សារបស់ជនជាតិអឺរ៉ុបក្នុងសម័យ៥០០ឆ្នាំកន្លងផុតមកហើយនោះ
ចូលក្នុងន័យខាងលើនេះឯង ។
កាលិលេវ កាលិលេ (Galileo Galilée, 1564-1642)
មិនមែន កាលិលេ
អាចធ្វើនូវកិច្ចការដ៏មហាថ្លៃថ្លាទាំងនោះបានដោយគ្មានឧបសគ្គនោះ ទេ
គាត់ធ្វើការពិសោធន៍បំពានបំពារលើពាក្យបុរាណាចារ្យ
ដែលមានកំហុសស្មើនឹងការប្រឆាំងចំពោះព្រះជាម្ចាស់ដែរ ។ គាត់ក៏ត្រូវខ្ចាត់ឃ្លាតចេញពីមាតុភូមិ
ទៅរស់នៅឯវេនីស ទើបផុតពីគ្រោះថ្នាក់បានមួយគ្រា
ហើយអាចធ្វើឲ្យសម្រេចនូវកិច្ចការដូចមានពីខាងលើស្រាប់ ។
ព្រោះនៅវេនីសនេះ គាត់មានសេរីភាពពេញបរិបូរណ៍លើពាក្យបុរាណាចារ្យ
ដែលកាលគាត់រស់នៅឯពីស ជាមាតុភូមិរបស់គាត់ តែងតែបានទទួល
និងជាដំបងប្រហារគាត់ តែគាត់ក៏នៅតែរត់ពុំផុតពីការស្រឡាញ់មាតុភូមិ
នាំឲ្យគាត់ត្រលប់មកពីសវិញ ។ មាតុភូមិពុំស្រឡាញ់គាត់
ធ្វើឲ្យគាត់ត្រូវសាលកាត់ទោសពិសេសរបស់អ្នកបួស (តាមលទ្ធិគ្រិស្ត)
ដែលប្រវត្តិសាស្ត្រហៅថា «អាំគ្វីស៊ីស្យុង (Inquisition)»
កោះហៅយកទៅហាមប្រាម គាត់ក៏ធ្វើជាយល់ព្រមតាមវា
សុខចិត្តលះបង់គំនិតថា ផែនដីវិលនោះចោល
ព្រោះជាការប្រឆាំងនឹងព្រះជាម្ចាស់ ។ នេះជាលើកទី១ នៅឆ្នាំ១៦១៦
ដែលត្រូវសាលនោះកោះឡើង តែការយល់ព្រមនោះ
គ្រាន់តែដើម្បីរស់នៅធ្វើការតទៅទៀតប៉ុណ្ណោះ
ព្រោះបើពុំយល់ព្រមថាកែប្រែទេ
សាលអាំគ្វីស៊ីស្យុងនេះអាចនឹងកាត់ទោសប្រហារជីវិតក៏បាន ។
«ដឹងការពិតហើយលាក់ទុកពុំបាន» ក្រោយមកតម្រាតារាសាស្ត្រមួយបានត្រូវផ្សាយចេញ
ក៏ទាក់ទងពីរឿងផែនដីវិលទៀត ទោះបីកំពុងឈឺក៏ដោយ
ត្រូវតែចូលទៅកាន់សាលខានពុំបាន នាក្រុងរ៉ូម នៅថ្ងៃទី២២ ខែមិថុនា
ឆ្នាំ១៦៣៣ កាលិលេ អាយុ៦៩ឆ្នាំ សាលជំនុំជម្រះអស់រយៈកាល៦ខែ
គាត់ត្រូវសន្យាជាលាយលក្ខណ៍អក្សរប្រកាសថា
លះបង់ការយល់ថាផែនដីវិលនោះម្ដងទៀត
ក្នុងព្រះបរមនាមដ៏ស័ក្តិសិទ្ធិនៃព្រះយេស៊ូគ្រិស្ត ។
តែការនៅតែប្រព្រឹត្តល្មើសរហូតដល់ទៅពីរលើកយ៉ាងនេះ
គាត់ពុំអាចនៅជាអ្នកជាបានឡើយ ត្រូវសាលអ្នកបួសកាត់ទោស
ដាក់គុកដោយឥតមានកំណត់ ។ មួយរំពេចប៉ុណ្ណោះ ត្រូវជាប់គុកក៏ពិត
តែគ្រាន់តែគេសែងចេញពីទីជំនុំជម្រះ គាត់ក៏ខ្សឹបប្រាប់គេឯងថា «ការពិតផែនដីវិល» ។
នៅក្នុងគុក៤ឆ្នាំ គាត់នៅតែមានឱកាសផ្សាយចេញដោយលួចលាក់នូវទ្រឹស្ដីរបស់គាត់
ជានិច្ច ។ ទីបំផុតគាត់ក៏ខ្វាក់ភ្នែកទាំងសងខាង
ទើបបានចេញទៅរស់នៅក្រៅគុកបានតែ៥ឆ្នាំទៀតប៉ុណ្ណោះ អាយុ៧៨ឆ្នាំ
ក៏ទទួលមរណភាពនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៦៤២ ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង